khmer eng
  • គណៈប្រតិភូសភាកម្ពុជា បន្តចូលរួមកិច្ចប្រជុំនានា និងចូលរួមពិធីប្រគល់រង្វាន់ Cremer-Passy ជូនសមាជិកសភា
     
    ចែករំលែក ៖

    នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូសភាកម្ពុជា បានបន្តចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សហភាពអន្តរសភាទទួលបន្ទុកការអភិវឌ្ឍប្រកបដោយចីរភាព  គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស  គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការអង្គការសហប្រជាជាតិ និងគណៈកម្មាធិការទទួលបន្ទុកសន្តិភាព និងសន្តិសុខអន្តរជាតិ។ គណៈប្រតិភូបានអញ្ជើញចូលរួមពិធីប្រគល់រង្វាន់ Cremer-Passy ជូនសមាជិកសភាដែលបានរួមចំណែកយ៉ាងធំធេងក្នុងការងារ IPU  លើការអនុវត្តសេចក្តីសម្រេចរបស់ IPU ។ ទន្ទឹមនេះ គណៈប្រតិភូក៏បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយប្រទេសជាមិត្តមួយចំនួន។

    ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត